

This article is more than 1 year old
ការទទួលស្គាល់ប្រទេសជាភាសាខ្មែរ
SBS សូមទទួលស្គាល់ប្រជាជនជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait ជាម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃប្រទេសនេះ ព្រមទាំងទំនាក់ទំនងដ៏យូរអង្វែងនិងកំពុងបន្តចំពោះ មេឃ ដី សមុទ្រ និងសហគមន៍។
Published 3 July 2023 12:45pm
Source: SBS
Image: - (Julia Esteve/Getty Images)
ការទទួលស្គាល់ប្រទេសជាធម្មតាត្រូវបានផ្តល់ជូននៅមុនពេលណែនាំ ឬស្វាគមន៍ នៅក្នុងព្រឹត្តិការណ៍សាធារណៈ និងឯកជនជាច្រើន ដូចជាសុន្ទរកថា និងកិច្ចប្រជុំជាដើម។
វាគឺជាវិធីនៃការទទួលស្គាល់ម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃប្រទេសដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង។
កម្មវិធីសំឡេងរបស់SBS “SBS Audio” ចាប់ផ្តើមជាមួយនឹងការទទួលស្គាល់ប្រទេសដែលផ្តល់ជាភាសានៃកម្មវិធីផ្សាយនោះ។
យើងធ្វើបែបនេះដើម្បីទទួលស្គាល់ទំនាក់ទំនងរបស់ជនជាតិដើម Aboriginal និង អ្នកកោះ Torres Strait ចំពោះប្រទេសនេះ និងគោរពដល់ ចាស់ទុំជនជាតិដើមភាគតិចកាលពីអតីតកាល និងបច្ចុប្បន្ន។
វាក៏ជាវិធីមួយនៃការទទួលស្គាល់ថា អូស្ត្រាលីជាទឹកដីដែលអធិបតេយ្យភាពមិនដែលត្រូវបានគេប្រគល់ឱ្យនោះទេ។
មិនមានពាក្យពេចន៍ជាក់លាក់សម្រាប់ការទទួលស្គាល់ប្រទេស ‘Acknowledgement of Country’នោះទេ ហើយនរណាក៏អាចនិយាយវាបានដែរ។
ការស្វាគមន៍មកកាន់ប្រទេស “Welcome to Country” ត្រូវបានផ្តល់ជូនដោយម្ចាស់ទំនៀមទំលាប់ប្រពៃណី ឬជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait ដែលត្រូវបានផ្តល់ការអនុញ្ញាតពីម្ចាស់ប្រពៃណី ដើម្បីស្វាគមន៍ភ្ញៀវមកកាន់ប្រទេសរបស់ពួកគេ។
នេះគឺជាឧទាហរណ៍នៃការទទួលស្គាល់ប្រទេសមួយ៖
យើងសូមទទួលស្គាល់ម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃដែនដី ផ្ទៃមេឃ និងផ្លូវទឹក ហើយសូមគោរពដល់ចាស់ទុំទាំងអតីតកាល និងបច្ចុប្បន្នកាល។យើងសូមគោរពចំពោះវប្បធម៌ដ៏ចំណាស់បំផុតដែលកំពុងបន្តរបស់ពិភពលោកនេះ។
LISTEN TO

Acknowledgement of Country in Khmer
00:27
Learn more about the Acknowledgement of Country

How to Acknowledge Country in a meaningful way
Share